លោក ​Gerrard ចាកចេញពីក្លិប Al-Ettifaq បន្ទាប់ពីដឹកនាំបាន១៨ ខែ

លោក Steven Gerrard បានចាកចេញពីតួនាទីរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Al-Ettifaq ដោយការយល់ព្រមទៅវិញទៅមក បន្ទាប់ពីគ្រប់គ្រងបានត្រឹមរយៈពេល១៨ ខែ។

អតីតគ្រូបង្វឹក Aston Villa និង Rangers បានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីតក្នុងខែកក្កដា ឆ្នាំ 2023 ។  ​លោក Gerrard បានចុះកិច្ចសន្យាបន្តរយៈពេល ២ ឆ្នាំខណៈកិច្ចសន្យាដំបូងរបស់លោកក្នុងខែមករា ឆ្នាំ ២០២៤ដោយបន្តកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។

ប៉ុន្តែ Al-Ettifaq បានឈ្នះតែ ៥ ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួន ១៧ លើករបស់ពួកគេនៅរដូវកាលនេះ ដោយទុកឱ្យពួកគេឈរពីលើតំបន់កាត់ចោលចំនួន ៥ ពិន្ទុប៉ុណ្ណោះ។ ដើម្បីជាការទទួលខុសត្រូវលោក​ Gerrard បានសម្រេចចាកចេញពីតួនាទីរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Al-Ettifaq ដោយការយល់ព្រមទៅវិញទៅមក។

ក្រោយចាកចេញលោក Gerrard បាននិយាយថា “បាល់ទាត់គឺមិនអាចទាយទុកជាមុនបាន ហើយពេលខ្លះអ្វីៗមិនដូចដែលយើងចង់បាន”។ “ទោះជាយ៉ាងណាក៏ដោយ ពេលនេះខ្ញុំចាកចេញដោយការគោរពដ៏ខ្ពង់ខ្ពស់ចំពោះក្លឹប និងប្រទេស។ ខ្ញុំមិនមានការសង្ស័យទេថាការងារដែលកំពុងធ្វើនឹងនាំមកនូវភាពជោគជ័យនាពេលអនាគត ហើយខ្ញុំសូមជូនពរក្រុមឱ្យធ្វើបានល្អ​សម្រាប់រដូវកាលដែលនៅសល់៕

Written by 

Related posts

Leave a Comment