បិទសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៥

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃ ៣១ ខែមករា ឆ្នាំ ២០២៥ នៅសាលប្រជុំក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបិទសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៥ ។ ពិធីនេះស្ថិតក្រោម អធិបតីភាព លោក អ៊ុំ រាត្រី អភិបាល ខេត្ត ដោយ មាន ការ ចូលរួម ពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងអង្គការដៃគូអភិវឌ្ឍវិស័យអប់រំ លោក លោកស្រី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរអប់រំ ជាង ២០០នាក់។

លោក ឈូ ប៊ុនរឿង បានអានរបាយការណ៍ស្តីពី លទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤ ដោយកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ ព្រមទាំង អង្គការដៃគូអភិវឌ្ឍន៍វិស័យអប់រំ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រ ទាំង សម្ភារៈ ថវិកា និងបច្ចេកទេស សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀត ក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្ត ។
 លោកក៏បានអំពាវនាវផងដែរដល់លោកគ្រូ អ្នកគ្រូ នៅគ្រប់ភូមិសិក្សា និងបណ្តាអនុវិស័យទាំង ត្រូវខិតខំឲ្យបានស្វិតស្វាញជាងឆ្នាំ ២០២៤ ដើម្បីរួមចំណែកបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ លើ ការងារអប់រំទាំងមូល មានការរីកចម្រើនជាងឆ្នាំ ២០២៤ ទាំង បរិមាណ និងគុណ ភាព ឲ្យមានការរីកដុះដាលយ៉ាងខ្លាំង នៃសាលារៀន និងចំនួនសិស្ស និស្សិត ចុះឈ្មោះ ចូលរៀន នៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជនផងដែរ។


លោក អ៊ុំ រាត្រី បានថ្លែងការកោតសរសើរដល់លោកសាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូបានចូលរួមក្នុងសន្និបាតមកពីស្រុក ក្រុង ទាំង៩ជាមួយដៃគូអភវឌ្ឍន៍និងបានចូលរួមយ៉ាងផុលផុសដើម្បីធ្វើការចែករំលែកបទពិសោធម៌ល្អៗ និងពិភាគ្សាផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមកសំដៅរកឲ្យឃើញនូវចំណុចខ្លាំងនិងចំណុចខ្សោយព្រមទាំងបញ្ហាប្រឈមនានាក្នុងវិស័យអប់រំជាពិសេសពាក់ព័ន្ធនិងប្រធានបទទាំង១០។លោក អភិបាល ខេត្ត បានបញ្ជាក់ថា កិច្ចពិភាគ្សានេះនិងអាចជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព មានលក្ខណៈស៊ីជំរៅដើម្បីពង្រឹងគុណភាពអប់រំនៅគ្រប់កំរិតដើម្បីឆ្លើយតបទៅផែនការយុទ្ធសាស្ត្រលើវិស័យអប់រំឆ្នាំ២០២៥ និងគោលនយោបាយចំនួន២របស់ក្រសួងអប់រំទៀតផង។

លោកបានស្នើលោកសាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ត្រូវចូលរួមពួតដៃគ្នាកំចាត់នៃបញ្ហាគ្រឿងញៀនឲ្យនៅក្នុងបរិវេនសាលាកន្លងមកបញ្ហាគ្រឿងញៀននេះហើយជាកក្កតាធ្វើឲ្យការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងនិងមានការរីករាលដាលគួរឲ្យបារម្ភពីទីក្រុងរហូតដល់ជនបទនិងនៅតំបន់ដាច់ស្រយាលមួយចំនួនទៀតបញ្ហាគ្រឿងញៀនបានជះឥទ្ធិពលដល់សកម្មភាពប្រព្រឹត្តបទល្មើសដែលកាន់តែមានចររិតសាហាវ ព្រៃផ្សៃ គិតទាំងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបញ្តាលមកពីអ្នកប្រើប្រាស់គ្រឿងញៀនទៀតផងដែរ៕

Written by 

Related posts

Leave a Comment