ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធម្សិលមិញថា លោកគ្រោងនឹងឃុំខ្លួនជនបរទេសខុសច្បាប់នៅពន្ធនាគារយោធា Guantanamo Bay ដ៏ល្បីល្បាញ ដែលប្រើសម្រាប់ឃុំខ្លួនជនសង្ស័យភេរវកម្ម ចាប់តាំងពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១១ មក។
លោក Trump បានថ្លែងនៅឯសេតវិមានថា លោកកំពុងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីណែនាំដល់ក្រសួងការពារជាតិ និងសន្តិសុខមាតុភូមិ ឱ្យចាប់ផ្តើមរៀបចំកន្លែងសម្រាប់ជនចំណាកស្រុកចំនួន ៣០,០០០ នាក់ នៅឈូងសមុទ្រ Guantanamo៕
ដោយ៖ ពេជ្រ