សារមន្ទីរ CR7 Life Museum នៅហុងកុងនឹងបើកនៅខែកក្កដា

សារមន្ទីរ CR7 Life Museum ដែលឧទ្ទិសដល់កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo គ្រោងនឹងបើកនៅខែកក្កដានៅមជ្ឈមណ្ឌលផ្សារទំនើប K11 Musea ក្នុងតំបន់ Tsim Sha Tsui ទីក្រុងហុងកុង។

អ្នកគាំទ្របាល់ទាត់ហុងកុងអាចទិញសំបុត្របានចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ដែលជាថ្ងៃកំណើតរបស់ Ronaldo ផងដែរ ។នេះបើយោងតាមអ្នករៀបចំកម្មវិធី។ សំបុត្រ Early bird និង VIP នឹងមានលក់នៅកាលបរិច្ឆេទនេះ ខណៈដែលសំបុត្រចូលទស្សនាទូទៅនឹងដាក់លក់នៅថ្ងៃទី ២៤ ខែកុម្ភៈ វេលាម៉ោង ១១ ព្រឹក តាមរយៈ​អនឡាញ Klook និង Ctrip ក៏ដូចជាគេហទំព័រផ្លូវការរបស់ K11 ។នេះបើយោងតាមកាសែត South China Morning Post បានរាយការណ៍។

អ្នក​នាំ​ពាក្យ​អ្នក​រៀបចំ​បាន​និយាយ​ថា​៖ «​សារមន្ទីរ CR7 Life Museum នឹង​មាន​ផ្ទៃ​ក្រឡា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍១២,០០០ sq ft ដោយ​បង្ហាញ​ពី​បទពិសោធន៍​ដ៏​អស្ចារ្យ​ដែល​ផ្តល់​កិត្តិយស​ដល់​ជីវិត និង​អាជីព​ដ៏​អស្ចារ្យ​របស់ Cristiano Ronaldo»។

សំបុត្រចូលទស្សនាទូទៅមានតម្លៃ ១៨០ ដុល្លារហុងកុង (២៣ ដុល្លារ) សម្រាប់មនុស្សពេញវ័យ និង ១៥០ ដុល្លារហុងកុង សម្រាប់កុមារ និងមនុស្សចាស់ ជាមួយនឹងការបញ្ចុះតម្លៃ 10% សម្រាប់ការទិញ​ដំបូង។

សារមន្ទីរក៏នឹងផ្តល់ជូននូវសំបុត្រ VIP ជាច្រើនកម្រិតផងដែរ ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលអត្ថប្រយោជន៍ផ្តាច់មុខដូចជាទំនិញដែលមានកំណត់ ដំណើរទេសចរណ៍​ទៅកាន់តំបន់ពិសេសនៅក្នុងសារមន្ទីរ។ ព័ត៌មានលម្អិតបន្ថែមអំពីកញ្ចប់ VIP នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

ក្រៅពីសារមន្ទីរ CR7 Life Museum នេះក៏មានសារមន្ទីរពីរផ្សេងទៀតដែលឧទ្ទិសដល់ Ronaldo នៅប្រទេសព័រទុយហ្គាល់ និងអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់កំពុងលេងឱ្យ Al Nassr ផងដែរ ៕

Written by 

Related posts

Leave a Comment