រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីបុណ្យចូលឆ្នាំចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកបានជួបជាមួយទស្សនិកជនទូទាំងពិភពលោកនៅយប់ថ្ងៃដាច់ឆ្នាំចិន

កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានត្រូវចាក់ផ្សាយនៅវេលាម៉ោង៨យប់ថ្ងៃទី២៨ខែមករា តាមម៉ោងក្រុងប៉េកាំងតាមពេលកំណត់ ប្រព័ន្ធសារព័ត៌មានជិត៣០០០មកពីប្រទេសនិងតំបន់ចំនួនជាង២០០លើទូទាំងពិភពលោកបានធ្វើការផ្សាយបន្តផ្ទាល់ឬផ្សាយដំណឹងអំពីព្រឹត្តិការណ៍នេះ។ ក្រៅពីរៀបចំនៅទីក្រុងប៉េកាំង នៅមានសាខារៀបចំធ្វើឡើងនៅទីក្រុងChongqing ក្រុងWuhanខេត្តHubei ក្រុងLhasaភូមិភាគXizang និងក្រុងWuxiខេត្តJiangsuផងដែរ ។      ដើម្បីអបអរសាទររាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីបុណ្យចូលឆ្នាំចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំយ៉ាងម៉ត់ចត់នូវកម្មវិធីសម្តែងជាច្រើនប្រភេទ ដូចជាចម្រៀង របាំ ល្ខោននិងក្បាច់គុនជាដើម ព្រមទាំងអញ្ជើញជនសាមញ្ញមកពីវិស័យនានាចូលរួមកម្មវិធីសម្តែងទៀតផង។«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន»ឆ្នាំនេះក៏បានដាក់ចេញនូវការផ្សាយបន្តផ្ទាល់សម្រាប់ជនពិការភ្នែកនិងពិការត្រចៀកជាលើកដំបូង ហើយមានការប្រើប្រាស់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា “5G+4K/8K+AI” របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សមជ្ឈិមចិន ដើម្បីផ្តល់ជូនទស្សនិកជនទូទាំងពិភពលោកនូវចំណីអារម្មណ៍ដ៏ពិសេសតាមរយៈការផ្សព្វផ្សាយជា៨២ភាសា។សូមរីករាយជាមួយប្រជាជនចិនទាំងអស់គ្នាផង!

Written by 

Related posts

Leave a Comment