យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានឆាបឆេះនៅអាកាសយានដ្ឋានក្នុងទីក្រុងប៊ូសានរបស់កូរ៉េខាងត្បូងកាលពីយប់ថ្ងៃអង្គារ ប៉ុន្តែអ្នកជិះទាំងអស់នៅលើយន្តហោះត្រូវបានជម្លៀសចេញទាន់ពេល។
ជើងហោះហើរ Air Busan បានដឹកមនុស្ស ១៧៦ នាក់ ហើយ ៣ នាក់ក្នុងចំណោមពួកគេ ត្រូវបានរាយការណ៍ថា បានទទួលរងរបួសស្រាលតែប៉ុណ្ណោះ។ ភាពអាសន្ននេះគឺនៅលើក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀត ហើយបានកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អគ្គិភ័យបានឆាបឆេះនៅខាងក្រោយយន្តហោះ Airbus A321 ខណៈដែលវាកំពុងរៀបចំហោះហើរពីទីក្រុងភាគអាគ្នេយ៍ទៅកាន់ទីក្រុងហុងកុង។ អ្នកពន្លត់អគ្គីភ័យបានពន្លត់វាក្នុងរយៈពេលប្រហែលមួយម៉ោង។
អគ្គីភ័យនេះកើតឡើងបន្ទាប់ពីធ្លាក់យន្តហោះដែលបណ្តាលឲ្យមានស្លាប់ច្រើនបំផុតរបស់កូរ៉េខាងត្បូង។ កាលពីខែធ្នូ យន្តហោះមួយគ្រឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយផ្សេងទៀតគឺ Jeju Air បានផ្ទុះឆេះបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគនិរតីរបស់ប្រទេស ដោយបានសម្លាប់មនុស្ស ១៧៩ នាក់នៅលើយន្តហោះ។ យន្តហោះនោះជាប្រភេទ Boeing 737៕
ដោយ៖ ពេជ្រ