អ្នកស្លាប់ និងរបួសក្នុងហេតុការណ៍ប្រជ្រៀតគ្នាចាំទទួលអាំងប៉ាវកាលពីព្រឹក មិញ ទទួលបានប្រាក់ឧបត្ថម្ភពីអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់

ប្រជាពលរដ្ឋដែលស្លាប់ និងរបួសនៅក្នុងហេតុការណ៍ប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ កាលពីព្រឹកមិញ បានទទួលនូវប្រាក់ឧបត្ថម្ភពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយសពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។    

ចំណែកអ្នកឧកញ៉ា សុខ គង់ ក៏បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀលផងដែរ។

គួររំលឹកដែរថា បើគិតត្រឹមម៉ោង១២,៣០នាទីថ្ងៃត្រង់ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ខាងលើកើនដល់៤នាក់ និងកំពុងសង្គ្រោះ៥នាក់ ខណដែលអាំងប៉ាវដែលប្រជាពលរដ្ឋម្នាក់ៗទទួលបានគឺលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាមប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment