កិច្ចប្រជុំនៅអាឡាស្កា បំផ្លាញទឹកចិត្តអឺរ៉ុប ដែលចង់ដាក់រុស្ស៊ីនៅឯកោ

លោក Esteban Actis សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជាតិ Rosario របស់ប្រទេសអាហ្សង់ទីន បាននិយាយថា ជំនួបនៅអាឡាស្ការវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញពីការបរាជ័យនៃការប៉ុនប៉ងរបស់សហភាពអឺរ៉ុប ដើម្បីដាក់សម្ពាធអន្តរជាតិមកលើទីក្រុងម៉ូស្គូ។

លោក Actis បានលើកឡើងថា អឺរ៉ុប កំពុងគិតអ្វីមិនចេញទេ នៅពេលនេះ ដោយបន្ថែមថា នេះជាការបរាជ័យដ៏ធំមួយសម្រាប់ទីក្រុងព្រុចសែល និងអឺរ៉ុប ដែលព្យាយាមដាក់សម្ពាធសហគមន៍អន្តរជាតិ ពោលគឺដាក់ឱ្យទីក្រុងម៉ូស្គូ នៅឯកោ។

យោងតាមអ្នកជំនាញរូបនេះ បានកត់សម្គាល់ថា ជំនួបនេះមានន័យថារុស្ស៊ី នឹងមានប្រៀបលើអឺរ៉ុប។

ក្រៅពីកិច្ចពិភាក្សាស្តីពីការបញ្ចប់សង្រ្គាម កិច្ចប្រជុំកំពូល Anchorage និងកិច្ចប្រជុំផ្ទាល់ខ្លួនរវាងលោក ពូទីន និងលោក ត្រាំ ក៏បានគូសបញ្ជាក់ពីការកសាងឡើងវិញផ្នែកនយោបាយនៃទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ នេះគឺជាលទ្ធផលដ៏សំខាន់ដែលសម្រេចបានដោយលោក ពូទីន និងគណៈប្រតិភូរុស្ស៊ី។

គួរបញ្ជាក់ថា កន្លងមក សហភាពអឺរ៉ុប តែងតែរៀបចំកញ្ចប់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងរុស្ស៊ី ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment