មេដឹកនាំហុងគ្រី ប្រាប់សមាជិក EU ថាកុំមើលស្រាលសំដីព្រមានរបស់ពូ ទីន ព្រោះលោក មិនដែលលេងសើចដូចយើងទេ

មេដឹកនាំហុងគ្រីបានព្រមានថា សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្សី មិនមែនជាការជជែកលេងទទេដូចអ្នកនយោបាយនៅសហភាពអឺរ៉ុបនោះទេ។ ប៉ុន្តែលោកពូ ទី តែថាហើយនឹងធ្វើជាក់ជាមិនខាន។

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា លោកខាងលិចមិនគួរព្រងើយកន្តើយនឹងការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទាក់ទងនឹងការឆ្លើយតបរបស់ទីក្រុងមូស្គូចំពោះការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើអាវុធរយៈចម្ងាយឆ្ងាយនោះទេ។

 គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានប្រកាសថា រុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងមធ្យម Oreshnik ថ្មីរបស់ខ្លួន ដើម្បីកម្ទេចទីតាំងឧស្សាហកម្មយោធានៅ Dnipro (អតីត Dnepropetrovsk) ក្នុងប្រទេសអ៊ុយក្រែន។     

លោកបាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគៀវលើទឹកដីរុស្ស៊ីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយប្រើកាំជ្រួច ATACMS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow របស់អង់គ្លេស។

លោកបញ្ជាក់ យើងមានសិទ្ធិប្រើប្រាស់អាវុធរបស់យើងប្រឆាំងនឹងមូលដ្ឋានយោធានៃប្រទេសទាំងនោះដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់ពួកគេប្រឆាំងនឹងគ្រឿងបរិក្ខាររបស់យើង ហើយក្នុងករណីមានការកើនឡើងនៃសកម្មភាពឈ្លានពាន យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងក្នុងលក្ខណៈដូចកញ្ចក់។ 

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth នៅថ្ងៃសុក្រ លោក Orban ដែលជាមេដឹកនាំអឺរ៉ុបមួយរូបក្នុងចំណោមមេដឹកនាំអឺរ៉ុបមួយចំនួនដែលរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូក្នុងអំឡុងពេលមានជម្លោះជាមួយក្រុងគៀវ បាននិយាយថា ប្រព័ន្ធទំនាក់ទំនងនៅក្នុងសង្គមរុស្ស៊ីមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីសហភាពអឺរ៉ុប។ លោកបាននិយាយថា ពេលខ្លះយើងជាអ្នកធ្វើការសម្រេចចិត្តនៅអឺរ៉ុបខាងលិច ហើយមិនបានគិតរឿងនេះទេនៅពេលដែលនិយាយទាក់ទងជាមួយទីក្រុងម៉ូស្គូ។

 នាយករដ្ឋមន្ត្រីហុងគ្រីបានព្រមានថា ប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក ពូ ទីន និយាយអ្វីមួយហើយនោះ វាមិនមែនជាការនិយាយលេងដូចមេដឹកនាំ EU នោះទេ តែវាមានទម្ងន់ និងមានផលវិបាកពិតប្រាកដ។

 លោកបានបន្ថែមថា នយោបាយនៅលោកខាងលិចគឺការនិយាយគ្នា ៨០% ប៉ុន្តែសកម្មភាពពិតប្រាកដមានត្រឹមតែ ២០% ប៉ុណ្ណោះ សូម្បីតែមន្ត្រីជាន់ខ្ពស់ភាគច្រើនតែងតែធ្វើសេចក្តីថ្លែងការណ៍ដូចម៉ឺងម៉ាត់ណាស់ តែមិនបានអនុវត្តជាក់ស្តែងនោះទ្បើយ។

លោកបានពន្យល់ថា វាមិនដូច្នោះទេនៅក្នុងប្រទេសរុស្ស៊ី ដោយបានព្រមានថា ពាក្យរបស់លោកពូទីន ត្រូវតែយកចិត្តទុកដាក់ និងបកស្រាយតាមតក្កវិជ្ជានៃសង្គ្រាម។ លោក Orban បាន​ជំរុញ​ឱ្យ​ប្រទេស​ដែល​កំពុង​គាំទ្រ​អ៊ុយក្រែន​ក្នុង​ជម្លោះ​នេះ​ឱ្យធ្វើសកម្មភាព​នឹងមានការវិនិច្ឆ័យ បើមិនដូច្នេះទេ ពួកគេ​អាច​នឹង​មាន​បញ្ហាមិនខានទ្បើយ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកនឹងមិនអាចត្រូវបានរារាំង នូវអ្វីដែលទីក្រុងម៉ូស្គូបានពិពណ៌នាថាជា ការសាកល្បងប្រយុទ្ធ នៃមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មីរបស់ខ្លួន។ លោកស្រីថ្លែងថា យើងនឹងបន្តធានាថាប្រជាជនអ៊ុយក្រែនមានអ្វីដែលពួកគេត្រូវការនៅលើដី។

 កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ស៊ែប៊ី លោក Aleksandar Vucic ក៏​បាន​អំពាវនាវ​ឲ្យ​លោក​ខាង​លិច​គោរព​តាម​ការ​ព្រមាន​របស់​លោក Putin។ លោក Vucic បាននិយាយថា ប្រសិនបើអ្នកគិតថាអ្នកអាចវាយប្រហារអ្វីៗគ្រប់យ៉ាងនៅលើទឹកដីរុស្ស៊ីដោយប្រើភស្តុភារ និងសព្វាវុធរបស់បស្ចិមប្រទេសដោយមិនទទួលបានការឆ្លើយតប ហើយថាពូទីននឹងមិនប្រើអាវុធណាក៏ដោយដែលគាត់យល់ថាចាំបាច់នោះ នោះអ្នកពិតជាមិនស្គាល់គាត់ទេ ព្រោះគាត់មិនមែនជាមនុស្សដែលចេះតែនិយាយលេងសើចដូចមេដឹកនាំអ៊ឺរ៉ុបមួយចំនួនធំនោះទ្បើយ៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment