អគ្គសេនាធិការរបស់អ៊ុយក្រែន បានរាយការណ៍ នៅថ្ងៃពុធនេះថា ស្ថានភាពជួរមុខនៅតែតានតឹងសម្រាប់កងទ័ពអ៊ុយក្រែន ដដែល។
អគ្គសេនាធិការរបស់អ៊ុយក្រែន បានលើកឡើងថា ស្ថានភាពនៅផ្នែកជួរមុខ នៅតែមានភាពតានតឹង ដោយបន្ថែមថា កងទ័ពរុស្ស៊ី មានប្រៀបទាំងអាវុធ និងកងកម្លាំង។
នៅថ្ងៃទី ២០ ខែមករា អគ្គសេនាធិការអ៊ុយក្រែន ក៏បានពណ៌នាស្ថានភាពជួរមុខថាជាភាពតានតឹងសម្រាប់កងទ័ពអ៊ុយក្រែន។
មេបញ្ជាការជួរមុខរបស់អ៊ុយក្រែន បានពណ៌នាអំពីស្ថានភាពជួរមុខថា មានភាពស្មុគស្មាញខ្លាំង នាពេលថ្មីៗនេះ។ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Alexander Syrsky បាននិយាយ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកឧត្តមនាវីឯក Tony Radakin នាយសេនាធិការការពារជាតិចក្រភពអង់គ្លេស ថា ស្ថានការណ៍នៅតែមានភាពតានតឹងខ្លាំងនៅផ្នែកជួរមុខ ៕
ដោយ៖ ពេជ្រ