ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការតម្រង់ទិសសម្រាប់គម្រោង “ការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងកម្ពុជាឲ្យកាន់តែមានចីរភាព បរិយាប័ន្ន និងធន់”

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការតម្រង់ទិសសម្រាប់គម្រោង “ការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងកម្ពុជាឱ្យកាន់តែមានចីរភាព បរិយាបន្ន និងធន់” នៅទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំដ៏មានសារសំខាន់នេះមានការចូលរួមពីលោក Jo scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងជាសហប្រធានគណៈកម្មាធិការតម្រង់ទិស ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក និងអ្នកអង្កេតការណ៍នៃគណៈកម្មាធិការតម្រង់ទិស ដែលអញ្ជើញមកពី ក.ក.ជ. ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដៃគូអវិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធផ្សេងៗជាច្រើនទៀត៕

Written by 

Related posts

Leave a Comment