Shopee Cup៖ គ្រូស្វាយរៀង ចាត់ទុកការប្រកួតជាមួយ​ Dong A Thanh Hoa ​​ថ្ងៃស្អែក ប្រៀបដូចការប្រកួតវគ្គផ្ដាច់ព្រ័ត្រ

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ប្រៀបដូចការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ លោកបានថ្លែងបែបនេះ មុនដឹកនាំក្រុមធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីត្រៀមការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup ដែលធ្វើឡើងនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៦:០០ ល្ងាច នាកីឡដ្ឋាន Thanh Hóa Stadium ។

ជាការពិតណាស់ ការប្រកួត៣លើករបស់ព្រះខ័នរាជស្វាយរៀង ក្នុងពូល A គឺឈ្នះ១ និងចាញ់២ ហើយប្រសិនបើការប្រកួតនៅថ្ងៃស្អែករងបរាជ័យនោះ បានសេចក្ដីថាស្វាយរៀង អស់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបើស្មើ ឬឈ្នះ នៅសល់ឱកាសអ៊ុ.តបន្តដល់ប្រកួតចុងក្រោយ។

គួរឱ្យដឹងផងដែរថាការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup មាន២ពូល ហើយគេយក២ក្រុមដែលមានពិន្ទុច្រើនជាងគេចំនួន២ក្រុមនៃពូលនីមួយៗឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

Written by 

Related posts

Leave a Comment