គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti នឹងស្ថិតនៅឆ្ងាយពីកីឡដ្ឋាន Estadio Santiago Bernabéu បន្ទាប់ពីមានរបាយការណ៍ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានប្រាប់ក្លឹបបាល់ទាត់យក្សអេស្ប៉ាញថា លោកនឹងចាកចេញពីតួនាទីបច្ចុប្បន្នរបស់លោកក្នុងនាមជាគ្រូបង្វឹក នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៤-២៥។
គួរបញ្ជាក់ផងដែរថា លោក Carlo Ancelotti មានកុងត្រាដល់ឆ្នាំ ២០២៦ ប៉ុន្តែលោកសម្រេចចិត្តចាកចេញពីតួនាទី ស្របពេលដែលក្លិបយក្សអេស្ប៉ាញ បានដាក់គោលដៅយកលោក Xabi Alonso ដើម្បីជំនួសតំណែងនេះ៕