Greenland ត្រៀម​ចាប់ដៃជាមួយអាមេរិក​លើ​វិស័យ​ការពារជាតិ ពេលលោក Trump ចូលកាន់តំណែង

នាយករដ្ឋមន្ត្រី លោក Mute Egede បាននិយាយ កាលពីថ្ងៃចន្ទថា កោះ Greenland ចង់ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកលើវិស័យការពារជាតិ និងការរុករកធនធានរ៉ែរបស់ខ្លួន។

លោក Egede បានលើកឡើងថា រដ្ឋាភិបាលរបស់លោក កំពុងស្វែងរកមធ្យោបាយ ដើម្បីធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បង្ហាញចំណាប់អារម្មណ៍ជាថ្មីក្នុងការកាន់កាប់ទឹកដីកោះនេះ ដោយបដិសេធការប្រើកម្លាំងយោធា ឬកម្លាំងសេដ្ឋកិច្ច ដើម្បីធ្វើសកម្មភាពនេះ ។

ទន្ទឹមនោះ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសដាណឺម៉ាក ក៏បានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយ កោះ Greenland ដើម្បីបន្តការពិភាក្សាជាមួយ Trump ដើម្បីធានាផលប្រយោជន៍អាមេរិកស្របច្បាប់ នៅក្នុងតំបន់អាក់ទិក។

គួរបញ្ជាក់ថា កោះ Greenland ដែលជាដែនដីស្វយ័តដាណឺម៉ាកភាគច្រើន ស្ថិតនៅលើផ្លូវខ្លីបំផុតពីអាមេរិកខាងជើងទៅអឺរ៉ុប ដែលធ្វើឱ្យវាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ            

Written by 

Related posts

Leave a Comment