បាញ់ ១ គ្រាប់មិនអស់ចិត្ត ពេលនេះកូរ៉េខាងជើង បន្តបាញ់មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​​ច្រើន​គ្រាប់បន្ថែមទៀត

យោធាកូរ៉េខាងត្បូង បានកត់ត្រាពីការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញមកពីប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៍មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង។

ការបាញ់នេះ កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានការរាយកាណ៍​ពី​ការ​បាញ់​មីស៊ីល​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​គ្រាប់ ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ជប៉ុន ។

ខណដែលសារព័ត៌មាន News1 ក្នុងស្រុកមួយផ្សេងទៀត បានបញ្ជាក់ថា​ ការបាញ់នេះអាចជាប្រភេទគ្រាប់ផ្លោង ។

កូរ៉េខាងជើង ​បាន​បាញ់​បង្ហោះ​​មី​ស៊ី​ល​ជាលើក​ដំបូង​របស់ខ្លួន ​នៅ​ឆ្នាំនេះ ​កាលពី​ថ្ងៃទី​៦ ខែមករា ​ដែលជាប្រភេទ​លឿន​ជាង​សំឡេង​។

ការបាញ់បង្ហោះដោយជោគជ័យនេះ លោក គីម ជុងអ៊ុន បាននិយាយភ្លាមៗនោះថា មីស៊ីលល្បឿនលឿនជាងសំឡេងថ្មីនេះ បង្កើតឡើងក្នុងគោលបំណងការការពារខ្លួន។

ស្របពេលដែលកាលពីថ្ងៃទី៩ ខែមករា តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានលើកឡើងថា សមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅជិតព្រំដែនកូរ៉េខាងជើង គឺជាការបំពានដោយចេតនាលើច្បាប់អន្តរជាតិ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment