Man City ព្រមព្រៀងតម្លៃផ្ទេរប្រមាណ ៣៣.៦លានផោន សម្រាប់ខ្សែការពារម្នាក់ពីក្លិប Lens 

ក្រុមជើងឯកលីគអង់គ្លេស Manchester City បានព្រមព្រៀងចំពោះតម្លៃផ្ទេរប្រមាណ ៣៣.៦លានផោន ស្មើនឹង ៤១លានដុល្លារអាមេរិក សម្រាប់ខ្សែការពារ Abukodir Khusanov ពីក្លិបបារាំង Lens។

Man  City របស់លោក Pep Guardiola បានកំពុងស្វែងរក និងបំពេញបន្ថែមនៅតំបន់ការពារ ស្របពេលក្រុមជើងឯក Premier League មានការធ្លាក់ទម្រង់លេងជាខ្លាំង ២-៣ខែមកនេះ ដោយពួកគេធ្លាក់ដល់លេខរៀងទី៦ ក្នុងលីគ និងដាច់ ១២ពិន្ទុផងដែរពីក្រុមកំពូលតារាង Liverpool។

 នៅចាំបានថា Lens បានចំណាយត្រឹមតែជាង ១០ម៉ឺនដុល្លារ ក្នុងការនាំយក Khusanov ពីក្លិប Energetik-BGU របស់ប៊ែលឡារុស ដែលមានរយៈពេល ១៨ខែមកហើយ។

ខ្សែការពារអន្តរជាតិអ៊ូសបេគីស្ថាន ដែលចូលលេងបាន ១៨ប្រកួតផងនោះ បានចូលលេង ១៣ប្រកួតមកហើយជាមួយ Lens នៅក្របខណ្ឌលីគកំពូលបារាំង Ligue 1 និងទើបរកបាន ១គ្រាប់ផងដែរសម្រាប់ក្លិប ពេលប្រកួតទល់នឹង Paris St-Germain នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពាន French Cup៕

Written by 

Related posts

Leave a Comment