​ពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី! កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីពីរ

ថ្ងៃទី១០  ខែមករា កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» ដែលរៀបចំនិងផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទីពីរដោយរលូននិងគាប់ប្រសើរ។ គុណភាពសម្តែងនៃកម្មវិធីប្រភេទខុសៗគ្នា  ទាំងរបាំ ចម្រៀង និងល្ខោនចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការតភ្ជាប់គ្នារវាងកម្មវិធីនីមួយៗក៏កាន់តែរលូនល្អ។ មិនថារបៀបសម្តែងសិល្បៈ ការរៀបចំតុបតែងឆាក ឬ ការងារផ្សាយបន្តផ្ទាល់សម្រាប់ជនពិការ  សុទ្ធតែពោរពេញដោយលក្ខណៈច្នៃប្រឌិតថ្មី។

ឆាកសម្តែងមានរូបរាងដូចជា “如意” (សិប្បកម្មប្រពៃណីចិនដែលបង្កប់ន័យសិរិមង្គលនិងជោគជ័យគ្រប់ភារកិច្ច)  ពោលគឺ ឆាកសម្តែងនិងកន្លែងដែលទស្សនិកជនអង្គុយតភ្ជាប់គ្នា ដែលនឹងធ្វើឱ្យទស្សនិកជនទទួលបានអារម្មណ៍ចូលរួមផ្ទាល់កាន់តែខ្លាំងជាមួយរាត្រីសមោសរ ។

សូមជម្រាបថា  កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ បានបង្កើតគម្រោងឈ្មោះ “ អ្នកដកពិសោធជាមួយរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ជាលើកដំបូង  ដោយអញ្ជើញមនុស្សសាមញ្ញដ៏គួរឱ្យគោរពនិងស្រឡាញ់ ហើយធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ប្រាថ្នាចង់បានជីវភាពរស់នៅដ៏ល្អបវរ ឱ្យមកដល់ក្រុងប៉េកាំងចូលរួមទស្សនានៅនឹងកន្លែង។

លើសពីនេះទៅទៀត  កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ  ជាលើកទីមួយនឹងផ្តល់សេវាផ្សាយបន្តផ្ទាល់សម្រាប់ជនពិការភ្នែកនិងថ្លង់ ដើម្បីផ្តល់សេវាណែនាំពន្យល់ខ្លឹមសារកម្មវិធី និងចំណេះដឹងទូទៅរបស់កម្មវិធីខណៈពេលផ្សាយផ្ទាល់ជូនចំពោះជនពិការភ្នែកនិងថ្លង់៕

Written by 

Related posts

Leave a Comment