គ្រូបង្វឹកក្រុមវិសាខាលោក Kalns Jurgis បានបង្ហាញពីចំណាប់អារម្មណ៍មុនការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នាល្ងាចនេះថា«ពួកយើរៀបចំបានល្អ តែពួកយើងដឹងថា ការប្រកួតថ្ងៃស្អែកនឹងលំបាក ដោយសារអង្គរថាយហ្គឺរ គឺជាក្រុមកំពុងធ្វើបានល្អ តែពួកយើងក៏កំពុងធ្វើបានល្អដូចគ្នា ។ អ៊ីចឹងខ្ញុំសូមឲ្យអ្នកគាំទ្រទាំងអស់គ្នា ដែលនៅខេត្តសៀមរាប ចូលរួមទស្សនា និងរីករាយជាមួយការប្រកួតនេះទាំងអស់គ្នា» ៕
