ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងពីការវាយប្រហាររបស់ទីក្រុងមូស្គូ ដោយមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយជាមួយនឹងក្បាលគ្រាប់ដែលមិនមាននុយក្លេអ៊ែរទៅលើទីក្រុង Dnipro របស់អ៊ុយក្រែន ។
លោកពូទីន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា នេះគឺជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិក និងអង់គ្លេសរបស់អ៊ុយក្រែន ដែលវាយប្រហារចូលទឹកដីរុស្ស៊ី ។
លោក បានបន្ថែមថា កងមីស៊ីលនេះយើងហៅវាថា Oreshnik ដោយអះអាងថា អ៊ុយក្រែន គ្មានមធ្យោបាយណាមួយដែលអាចទប់ស្កាត់នឹងកងមីស៊ីល Oreshnik ថ្មីនេះទេ ។
យោងតាមមន្ត្រីអាមេរិក ២ រូប និងមន្ត្រីលោកខាងលិចម្នាក់ បានបញ្ជាក់ថា មីស៊ីលដែលរុស្ស៊ីប្រើនេះ អាចជាអាវុធថ្មីមិនធ្លាប់មានការសមរភូមិកន្លងមក ៕
ដោយ៖ ពេជ្រ