ដំណឹងអាក្រក់សម្រាប់អ៊ុយក្រែន ខណរដ្ឋមន្ត្រីការពារជាតិអាមេរិក អាចចុះចេញពីតំណែងចុងខែនេះ

កាសែត Politico បានរាយការណ៍ថា អនាគតនៃក្រុមប្រទេសលោកខាងលិចដែលសម្របសម្រួលការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនមើលទៅមិនច្បាស់លាស់ ខណដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកបច្ចុប្បន្នលោក Lloyd Austin គ្រោងនឹងចុះចេញពីតំណែង នៅចុងខែនេះ ។

ប្រព័ន្ធផ្សព្វផ្សាយ បានចង្អុលបង្ហាញថា ប្រធានមន្ទីរបញ្ចកោណលោក Lloyd Austin ស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់សម្រាប់កិច្ចប្រជុំចុងក្រោយជាមួយសម្ព័ន្ធមិត្តស្តីពីជំនួយអ៊ុយក្រែន។

របាយការណ៍ បានកត់​សម្គាល់​ថា មានភាពខុសប្លែក គួរឲ្យកត់សម្គាល់ សម្រាប់កិច្ចប្រជុំរបស់លោក Austin នាចុងក្រោយនេះ។

គួរបញ្ជាក់ថា នៅពេលទទួលបានដំណឹងនេះ ក្រុមប្រទេសលោកខាងលិចមួយចំនួនដែលចូលរួមជាមួយអាមេរិក ក្នុងការផ្ដល់ជំនួយទៅអ៊ុយក្រែន ហាក់មិនសប្បាយចិត្ត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment