អ្នកនាំពាក្យសេតវិមាន លោក Karine Jean-Pierre បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden សម្រេចចិត្តលុបចោលការធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដោយសារតែភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ា ដែលសម្លាប់មនុស្ស និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង ។
យោងតាមអ្នកនាំពាក្យ បានឲ្យដឹងថា លោក Biden ក៏ទៅជួបភ្នាក់ងារពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់ដែលកំពុងគ្រប់គ្រងភ្លើងឆេះជាប្រវត្តិសាស្ត្រនេះ ហើយអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយធំមួយសម្រាប់រដ្ឋកាលីហ្វ័រញ៉ា។
លោកប្រធានាធិបតី Biden បានសម្រេចចិត្តលុបចោលការធ្វើដំណើរនាពេលខាងមុខរបស់លោកទៅកាន់ប្រទេសអ៊ីតាលី ។
នៅព្រឹកថ្ងៃពុធនេះ លោក Biden បានប្រកាសពីការដាក់ឱ្យប្រើប្រាស់នូវរបបគ្រោះមហន្តរាយទ្រង់ទ្រាយធំនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
យោងតាមការិយាល័យសារព័ត៌មានសេតវិមាន បានរាយការណ៍ថា ការសម្រេចចិត្តនេះ បើកលទ្ធភាពទទួលមូលនិធិសហព័ន្ធសម្រាប់ជនរងគ្រោះនៅក្នុងរដ្ឋ Los Angeles ។
យោងតាមឯកសារ បានបញ្ជាក់ថា ជំនួយអាចរួមបញ្ចូលជំនួយសម្រាប់លំនៅដ្ឋានបណ្តោះអាសន្ន និងការជួសជុល ប្រាក់កម្ចីតម្លៃទាប ដើម្បីរ៉ាប់រងការខាតបង់ទ្រព្យសម្បត្តិដែលមិនមានធានារ៉ាប់រង រួមទាំងកម្មវិធីផ្សេងទៀតដើម្បីជួយបុគ្គល ក៏ដូចជាម្ចាស់អាជីវកម្មឱ្យទប់ទល់នឹងផលប៉ះពាល់នៃគ្រោះមហន្តរាយ ផងដែរ៕
ដោយ៖ ពេជ្រ