យ៉ាងហោចណាស់មនុស្ស ១៩ នាក់ រួមទាំងក្រុមសកម្មប្រយុទ្ធ ១៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើវិមានប្រធានាធិបតីក្នុងរដ្ឋធានី N’Djamena របស់ប្រទេសឆាដ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ ។
សារព័ត៌មាន tchadinfos បានរាយការណ៍ពីការបាញ់ប្រហារនៅវិមានប្រធានាធិបតី កណ្តាលក្រុង N’Djamena ។
ទន្ទឹមនោះ មន្ត្រីសន្តិសុខ បញ្ជាក់ថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារវិមានប្រធានាធិបតី ប៉ុន្តែភ្លាមៗក៏មានការការពារ និងឆ្លើយតបភ្លាមៗផងដែរ។
យោងតាម ទូរទស្សន៍ Al Arabiya ដែលដកស្រង់ប្រភព បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ Chadian ជាអ្នកឆ្លើយតបការវាយលុកដោយក្រុមភេរវករ Boko Haram នៅលើវិមានប្រធានាធិបតី។
គួរបញ្ជាក់ថា មកដល់ពេលនេះ រថក្រោះ និងអង្គភាពប៉ូលិសត្រូវបានដាក់ពង្រាយនៅវិមានប្រធានាធិបតី ខណអ្នកស្រុកនៃរដ្ឋធានី ក៏កំពុងធ្វើដំណើរទៅទីនោះផងដែរសម្រាប់ការប្រមូលផ្តុំគ្នាគាំទ្រប្រធានាធិបតីឆាដ លោក Mahamat Idriss Deby Itno ផងដែរ៕
ដោយ៖ ពេជ្រ