មន្រ្តីអង្គការ USAID មរតកបៃតង កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អង្គការ USAID បានអបអរសាទរ ទិវាសត្វស្លាបជាតិ ឆ្នាំ២០២៥ បានបង្ហាញនូវប្រភេទសត្វស្លាបដ៏ស្រស់ស្អាត ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីជម្រករបស់ពួកវា ក្នុងនោះរួមមានសត្វត្រដក់តូច ជាសត្វស្លាបដ៏គួរឱ្យស្ញប់ស្ញែងជាងគេ និងប្រភេទសត្វជាច្រើនទៀត ដែលរស់នៅក្នុងជម្រកជីវចម្រុះនេះ។
ប្រភេទសត្វទាំងនេះមានសារៈសំខាន់ ក្នុងការថែរក្សាតុល្យភាព នៃប្រព័ន្ធអេកូឡូស៊ី។ USAID មរតកបៃតង សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី អង្គការជីវិតធម្មជាតិនៅកម្ពុជា និងសហគមន៍មូលដ្ឋាន ប្តេជ្ញាការពារជម្រកសត្វស្លាបទាំងនេះ តាមរយៈគម្រោងរេដបូក និងសកម្មភាពអភិរក្សជាច្រើនទៀត។
អង្គការ USAID មរតកបៃតង និងក្រុមអ្នកអភិរក្សរបស់យើងកំពុងធានាថា សត្វស្លាបដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ទាំងនេះបន្តរស់រានមានជីវិតជាបន្តបន្ទាប់ទៀត៕