នាយករដ្ឋមន្ត្រីដាណឺម៉ាក៖ Greenland មិនមែនជាទំនិញសម្រាប់លក់ឲ្យអាមេរិកនោះទេ

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការជជែកដេញដោលជាថ្មី ជាមួយនឹងការអត្ថាធិប្បាយអំពីហ្គ្រីនឡែន។ លោក​បាន​និយាយ​ថា លោក​នឹង​មិន​ច្រានចោល​ការ​ប្រើ​កម្លាំង​យោធា ឬ​អំណាច​សេដ្ឋកិច្ច​ដើម្បី​ដណ្តើម​កាន់កាប់​ទឹកដី​ដាណឺម៉ាក​នោះឡើយ។ លោក Trump ក៏បានលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខរបស់អាមេរិក ខណដែលតំបន់ Greenland ជាចំណុចដ៏មានសារៈសំខាន់ និងជាយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់សហរដ្ឋអាមេរិក។ លោកបានលើកទ្បើងថា “អ្នកមានកប៉ាល់របស់ចិននៅគ្រប់ទីកន្លែង។ អ្នកមានកប៉ាល់រុស្ស៊ីនៅគ្រប់ទីកន្លែង។ យើងមិនអនុញ្ញាតឱ្យវាកើតឡើងបន្តទៀតទេ យើងត្រូវតែកាន់កាប់ Greenland។

លោក​បាន​បន្ថែម​ថា លោក​នឹង​ពិចារណា​អំពី​ការ​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​របស់​ប្រទេស​ដាណឺម៉ាក ប្រសិន​បើ​មន្ត្រី​នៅ​ទីនោះ​ទប់ទល់​នឹង​ការ​កាន់កាប់​របស់​សហរដ្ឋ​អាមេរិកលើ Greenland។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រីMette Frederiksen បានថ្លែងឲ្យដឹងហើយថា “ខ្ញុំចង់លើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យគោរពដល់ ប្រជាជន Greenlandic គឺជាប្រជាជននៃពិភពលោក។ តំបន់នោះជាប្រទេសរបស់ពួកគេ ហើយនៅក្នុងភ្នែករបស់ខ្ញុំ “ប្រជាជននៅ Greenland​ នឹងធ្វើការសម្រេចចិត្ត និងកំណត់អនាគតរបស់ខ្លួនដោយខ្លួនឯង”។ លោកស្រី​បាន​បន្ថែម​ថា ទឹកដី​នេះ​មិន​មែន​សម្រាប់​លក់នោះ​ទេ សូមស្តាប់ឲ្យច្បាស់។

គួររំលឹកថា ការអត្ថាធិប្បាយរបស់លោក Trump កើតឡើងនៅថ្ងៃតែមួយដែលកូនប្រុសច្បងរបស់លោកគឺលោក Donald Trump Jr. បានធ្វើទស្សនកិច្ចទៅកាន់ Greenland ដើម្បីទស្សនាតំបន់ដ៏មានសារប្រយោជន៍សម្រាប់អាមេរិកនោះ៕

ដោយ៖ពេជ្រ

Written by 

Related posts

Leave a Comment