ខ្សែបម្រើខ្មែរ-បារាំង Arthur Lucas បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ខណៈលេចឮព័ត៌មានជាច្រើនថា រូបគេនឹងចូលរួមជាមួយក្លិបនៅលីគកំពូលកម្ពុជា (CPL) នៃទីផ្សារដោះដូរកីឡាករលើកទី២ ក្នុងរដូវកាល។ ដូច្នេះយើងរងចាំមើលថាតើរូបគេនឹងចូលរួមជាមួយក្លិបណា?។
Arthur Lucas មានវ័យ ២៦ឆ្នាំ កម្ពស់ ១.៨២ សង់ទីម៉ែត្រ រូបគេធ្លាប់លេងឱ្យក្រុមកម្រិតសាកលវិទ្យាល័យនៅអាមេរិក ក្រុមលេងនៅលីគកម្រិតទាបមួយចំនួននៅបារាំង និងចុងក្រោយនេះរូបគេលេងឱ្យក្លិប Jura Dolois Football នៃក្របខណ្ឌ National Championship 3 ដែលជាលីគកម្រិតទី៥ របស់បារាំង៕