Juan Mata ចូលរួមជាមួយក្លិប San Diego នៅក្របខណ្ឌ MLS របស់អាមេរិក  

កីឡា ៖ អតីតកីឡាករក្លិប Chelsea និង Manchester United គឺ Juan Mata បានក្លាយជាសហកម្មសិទ្ធិក្នុងក្លិបាល់ទាត់អាជីពនៅក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក ក្នុងក្លិប San Diego FC។

កីឡាករចាស់វស្សា វ័យ ៣៦ឆ្នាំខាងលើនេះ បានផ្លាស់ទៅលេងឱ្យក្លិប Western Sydney Wanderers ក្នុងលីគ A-League របស់ប្រទេសអូស្រ្តាលីនាអំឡុងខែសីហា ឆ្នាំ២០២៤ មុនក្លាយជាសហកម្មសិទ្ធិ San Diego FC ក្រោយពេលពួកគេបានឈ្នះកៅអី១ ដើម្បីឡើងមកលេងនៅ MLS នាឆ្នាំ២០២៥ ខាងមុខ ក្នុងនាមក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៣០។

Mata បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការចូលរួមជាមួយ San Diego FC ក្នុងនាមជាដៃគូសហការនាពេលនេះ គឺជាឱកាសដ៏វិសេសវិសាលក្នុងការជួយជ្រោមជ្រែងក្លិបប្រចាំទីក្រុង និងលីគយ៉ាងពិតប្រាកដ ជាមួយនឹងបទពិសោធន៍ដ៏មិននឹកស្មាន»៕

Written by 

Related posts

Leave a Comment