អតីតវិរបុរសហូឡង់រូបនេះ ជិតក្លាយជាគ្រូបង្វឹក​ថ្មីរបស់ឥណ្ឌូណេស៊ីហើយ​

អតីត​ខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់លោក Patrick Kluivert លេចមុខជាបេក្ខភាព​ឈានមុខគេ ដើម្បីជំនួសលោក Shin Tae-yong ជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ខណៈដែលវិរបុរសបាល់ទាត់ហូឡង់រូបនេះត្រូវបានរាយការណ៍ថា​បានពិភាក្សាជាមួយ PSSI ហើយការបញ្ជាក់អំពីការតែងតាំងរបស់លោកជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទ ​​ ប្រធាន PSSI លោក Erick Thohir មិនបានបដិសេធពីលទ្ធភាពតែងទាំងលោក Kluivert ឈានជើងចូលក្នុងតួនាទីនៅពេលសួរអំពីពាក្យចចាមអារ៉ាមខាងលើ។

យ៉ាងណាមិញយោងតាមអ្នកកាសែតកីឡាអ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា​ លោក Kluivert បាន​ព្រម​ព្រៀងចុះ​ហត្ថលេខាធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ឥណ្ឌូណេស៊ី ជាមួយកិច្ចសន្យា ២ឆ្នាំ បូកនឹងជម្រើស ២ឆ្នាំបន្ត។

សូមជម្រាបថា បច្ចុប្បន្នជម្រើសជាតិឥណ្ឌូនេស៊ី ពោរពេញទៅដោយកីឡាករកូនកា.ត់ហូឡង់ ​ជាក់ស្ដែងក្រុមដែលត្រូវលេងជម្រុះ World Cup គឺមានដល់ទៅ ១០នាក់ជាងរួចទៅហើយ ដូច្នេះការនាំយកគ្រូសញ្ជាតិហូឡង់មកដូច្នេះគឺប្រៀបដូចបញ្ចូលមនោគមវិទ្យាបាល់ទាត់របស់ក្រុមពណ៌ទឹកក្រូចជំនាន់ថ្មីនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

Written by 

Related posts

Leave a Comment