បន្ទាយមានជ័យ ៖ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យក៏សហការជាមួយសាលាគណខេត្ត បានរៀបចំនៃការប្រឡងវិញ្ញាបនបត្រ ថ្នាក់ ត្រី ទោ ឯក ឆ្នាំ សិក្សា ២០២៤ ២០២៥ របស់ សមណៈ សិស្ស ទូទាំងខេត្តបន្ទាយមានជ័យ ដែលបានធ្វើការប្រឡងនៅវិទ្យាល័យសិរីសោភ័ណ ក្រោមអធិបតីភាពលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត។
លោក បៀវ ថាន បានឲ្យដឹងថា៖ដំណើរការ នៃការប្រឡងជាទូទៅនៅមន្ទីរធម្មការនិងសាសនាខេត្ត និងសាលាគណខេត្តបានរៀបចំការប្រឡងជារៀងរាល់ឆ្នាំហើយឈ្មោះបេក្ខសមណៈ បេក្ខជន នៃឆ្នាំសិក្សា ២០២៤ ២០២៥នេះរួមមានកសិកម្មមានចំនួន ៤១បន្ទប់ បេក្ខសមណៈ បេក្ខជ ន ចំនួន ១០២៥អង្គ/អ្នក។ ថ្នាក់ទោ មានចំនួន១៧ បន្ទប់ បេក្ខសមណៈសិស្ស ចំនួន៤០៨អង្គ/នាក់ និងថ្នាក់ឯកមានចំនួន១០បន្ទប់ បេក្ខសមណៈសិស្ស បេក្ខជន ២៥១អង្គ/នាក់ សរុបទាំងអស់មានចំនួ៦៨បន្ទប់ បេក្ខសមណៈបេក្ខជនចំនួនមួយ ១៦៨៤ អង្គ/នាក់ វិញ្ញាសានៃការប្រឡងមានចំនួន៤មុខវិជ្ជា ទី១ វិញ្ញាសា ប្រជុំកងធម៍ ទី វិញ្ញាសា ពុទ្ធ ប្បវត្តិ ទី៣ វិញ្ញាសាព្រះវិន័យ ទី៤វិញ្ញាសាសាសនសុភាសិត។ ការប្រឡងមានរយៈពេលពេញមួយថ្ងៃ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ៖ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នីតិកាលទីប្រាំពីរ នៃរដ្ឋសភាបានកំណត់ជាអាទិភាពគឺការពង្រឹងភាពជាពលរដ្ឋ នៅក្នុងសង្គមក្រមសីលធម៌ ដែលមានគោលដៅ ផ្តោតលេីការធ្វេីពលរដ្ឋភាវូបនីយកម្ម ឲ្យមានសមត្ថភាព សីលធម៌គុណធម៌សុចរិតភាព នៃការទទួលខុសត្រូវខ្ពស់។ ដូចនេះហើយដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណនេះព្រះពុទ្ធសាសនា ក៏ពុំព្រងើយកន្តើយសម្ងំស្ងៀម ត្រូវតែខិតខំប្រឹងប្រែងអប់រំពលរដ្ឋខ្មែរ គ្រប់វ័យដេីម្បីប្រែក្លាយ ប្រជាពលរដ្ឋឲ្យមានជីវិតរស់នៅ ដល់សីលធម៌ចរិយាធម៌ឲ្យសមនឹងការលើកតម្កើងរបស់ប្រទេសកម្ពុជាដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា៤៣ បានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
គួរបញ្ជាក់ផងដែរថា៖ការប្រឡងរបស់នាថ្ងៃនេះ ឯកឧត្ដមអគ្ភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមជាមួយលោកជំទាវកែសួនសុភីបានជួយឧបត្ថម្ភចង្ហាន់ចំនួន ២០០០កញ្ចប់ទឹកបរិសុទ្ធចំនួន ២០០យួរ ភេសជ្ជៈកូកាកូឡាចំនួន ៨៦កេស តាមរយៈ ព្រះអង្គគ្រូ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាកលកិត្តិយស និងជាព្រះគ្រូចៅអធិការវត្ត គិរីរុក្ខារាមថ្មរមៀល ។ ឯកឧត្តម អ៊ុ រាត្រីនិងលោកជំទាវបានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជាចំនួន៦០កេស និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភបណ្ឌិត្យ ខឹម ប៉ុណ្ណា វឌ្ឍន៍ ស្ថាបនុិកអគ្គនាយកប្រតិបត្តិសាលារៀន BISនិងភរិយាព្រមជាមួយកូនចៅបានឧបត្ថម្ភទឹកបរិសុទ្ធវីតាល់ចំនួន ១០០កេស និងម្ចាស់ហាង ផ្កាយព្រឹកនៃក្រុងសិរីសោភ័ណបានឧបត្ថម្ភទឹក ចំនួន៥០យួរផងដែរ។