បណ្តាញទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅកាតា រាយការណ៍ថា គ្រួសារមួយមានគ្នា ៣ នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល លើភាគខាងលិចទីក្រុងហ្គាហ្សា ។
យោងតាមរបាយការណ៍ប៉ុស្តិ៍ទូរទស្សន៍ បញ្ជាក់ថា គ្រាប់ផ្លោងមួយគ្រាប់ហោះសំដៅវាយប្រហារផ្ទះមួយកន្លែង ដោយសម្លាប់មនុស្សធំ ២ នាក់ និងក្មេងម្នាក់។
ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៧៣ នាក់ និងមានអ្នករងរបួសរាល់ថ្ងៃ។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស់ប៉ាឡេស្ទីនរ៉ាឌីកាល់ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីប បើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើទឹកដីអ៊ីស្រាអែលដោយសម្លាប់អ្នកស្រុកគីបប៊ូសជនជាតិអ៊ីស្រាអែលជាច្រើននាក់ដែលរស់នៅក្បែរព្រំដែនហ្គាហ្សា និងចាប់ពង្រត់ជនជាតិអ៊ីស្រាអែលផងដែរ ៕
ដោយ៖ ពេជ្រ