ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុងកំណាច Man-yi នៅក្នុងប្រទេសហ្វីលីពីន កើនឡើងដល់ ១២ នាក់។
ព្យុះ Man-yi បានបង្កឲ្យលិចភូមិ និងកម្ទេចអគារតូចៗនៅក្នុងប្រទេសប្រជុំកោះនេះ កាលពីចុងសប្តាហ៍មុន ដោយក្នុងល្បឿនខ្យល់អតិបរមា ១៨៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
Man-yi ជាព្យុះធំទី ៦ ដែលវាយប្រហារមកលើប្រទេសហ្វីលីពីន ក្នុងរយៈពេលមួយខែ ដោយបង្កឲ្យមានចលនាជម្លៀសមនុស្សរាប់ពាន់ នាក់ ។
គួរបញ្ជាក់ថា ហ្វីលីពីន រងខ្យល់ព្យុះចំនួន ៦ លើក ក្នុងរយៈពេលត្រឹម ៣ សប្ដាហ៍ ដោយសម្លាប់មនុស្សសរុប ១៧៥ នាក់ និងរាប់ពាន់នាក់ ជម្លៀសចេញពីលំនៅដ្ឋាន ៕
ដោយ៖ ពេជ្រ