ក្រុមហ៊ុនយក្សមួយនេះគំរាមលុបចោលកិច្ចសន្យា​ជាមួយ Man​ U​t​d

ក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំរបស់អាល្លឺម៉ង់ Adidas បានគំរាមលុបចោលកិច្ចសន្យា​ជាមួយ Manchester United ដែលមានតម្លៃ ៩០០លានផោន ប្រសិនបើក្រុមបិសាចក្រហម ​ ត្រូវកាត់ចេញពី Premier League នៅរដូវកាលក្រោយ។

Adidas មាន​លក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេល ១០ ឆ្នាំ​ជាមួយ Man Utd ដោយនៅក្នុងកិច្ចសន្យានោះ ក្រុមហ៊ុន​ផ្ដល់ប្រាក់៩០ លានផោនក្នុងមួយឆ្នាំ ​ប៉ុន្តែពេលនេះក្រុមហ៊ុនបានគំរាមលុបចោលកិច្ចសន្យាហើយ ប្រសិនបើក្លឹបត្រូវចាកចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។

សូមជម្រាបថា បច្ចុប្បន្ននេះក្រុម Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ១៤ក្នុងតារាង Premier League ដោយឆ្លងកាត់១៩ប្រកួតមាន២២ពិន្ទុ ដោយឈរពីលើតំបន់កាត់ចោលចំនួន៧ពិន្ទុ៕

Written by 

Related posts

Leave a Comment