អាកាសយានដ្ឋាន និងទីតាំងយោធាក្រុមហ៊ូធី រងការវាយប្រហារដែលអះអាងថាអាមេរិក និងអង់គ្លេស ជាអ្នកបញ្ជា

ប្រភពពីក្រុមហ៊ូធី បានឲ្យដឹងថា រដ្ឋធានី Sanaa ដែលគ្រប់គ្រងដោយក្រុមនេះក្នុងប្រទេសយេម៉ែន កំពុងរងការវាយប្រហារតាមអាកាស។ ស្របពេលដែលសម្លេងផ្ទុះ​ដ៏​ខ្លាំង​ ត្រូវបានគេលឺនៅ​ក្នុង​ទីក្រុងមួយនេះ ។

ប្រភពដដែល អះអាងថា ក្រុង Sanaa បានរងការវាយប្រហារជាថ្មីម្តងទៀត។ ការវាយប្រហារគឺសំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ និងទីតាំងយោធានៅក្នុងរដ្ឋធានី និងតំបន់ជុំវិញ ដោយមិនបញ្ជាក់ថាជាស្នាដៃប្រទេសណានោះទេ។

ទន្ទឹមនោះ យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អាចជាអ្នកនៅពីក្រោយការវាយប្រហារតាមអាកាសនេះ។

ដោយឡែក បណ្តាញទូរទស្សន៍ Al Arabiya និង Al Hadath ក្នុងស្រុក ក៏បានរាយការណ៍ថា ការវាយប្រហារឆ្ពោះទៅទីតាំងផលិត និងប្រមូលផ្ដុំអាវុធរបស់ក្រុមហ៊ូធី។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍អំពីការវាយប្រហារនេះ គឺសំដៅលើអតីតទីស្នាក់ការកណ្តាលនៃកងពលរថពាសដែកទីមួយ និងការផ្ទុះនៅជិតការិយាល័យទូរទស្សន៍យេម៉ែនផងដែរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment