អាជ្ញាធររុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់សេវាសន្តិសុខអ៊ុយក្រែន ពីការវាយប្រហារដោយគ្រាប់បែកចំនួន ៥៥ គ្រាប់ លើធនាគារ និងការិយាល័យប្រៃសណីយ៍ រួមទាំងរថយន្តប៉ូលីសនៅទូទាំងប្រទេស។
ក្រសួងមហាផ្ទៃរបស់ប្រទេស នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ជនសង្ស័យចំនួន ៤៤ នាក់ត្រូវចាប់ខ្លួន ដែលភាគច្រើនជាមនុស្សចាស់ និងអនីតិជន ពាក់ព័ន្ធនឹងការវាយប្រហារនេះ ដោយបន្ថែមថា ក្នុងចំណោមពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ។
ក្រសួងដដែល បានកត់សម្គាល់ថា ជនសង្ស័យ ធ្វើសកម្មភាពតាមការណែនាំរបស់អ្នកត្រួតពិនិត្យអនាមិកដែលទទួលតាមទូរស័ព្ទឬអ្នកនាំសារ ។
ក្រសួងនេះ បញ្ជាក់ថា សេវាសន្តិសុខអ៊ុយក្រែន គឺនៅពីក្រោយការរៀបចំឧក្រិដ្ឋកម្មទាំងនេះ ដោយអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ៕
ដោយ៖ ពេជ្រ