ជនជាតិចិនម្នាក់ប្រឈមនឹងការជាប់ពន្ធនាគារពីបទរត់ពន្ធភ្លុកចំនួន ៣,៣០០ដុំចេញពីរុស្ស៊ី  

ក្រុមមន្ត្រីបានឲ្យដឹងថា មន្ត្រីគយនៅអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូ បានរារាំងការប៉ុនប៉ងរត់ពន្ធបំណែកភ្លុកដំរីដែលមានទម្ងន់ជិត ៤០ គីឡូក្រាម ចេញពីប្រទេស។ ស្ថាប័នអនុវត្ត​ច្បាប់​របស់​រុស្ស៊ី​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ឆ្អឹង ដែល​ពេល​ខ្លះ​គេ​ដាក់​ឈ្មោះ​ថា “ភ្លុក​ទឹកកក”។ ពួកវាត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌របស់រុស្ស៊ី ហើយជាធម្មតាត្រូវបានគេរកឃើញពី permafrost នៃតំបន់ស៊ីបេរី។

សេវាគយសហព័ន្ធរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិចិនអាយុ ៣៥ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយព្យាយាមរត់ពន្ធបំណែកភ្លុកដំរីជាង ៣,៣០០ ដែលមានតម្លៃជាង ១ លានរូប្លែ (ប្រហែល ១០,០០០ ដុល្លារ) ឆ្លងកាត់ព្រំដែន។

ជនសង្ស័យកំពុងធ្វើដំណើរទៅកាន់ខេត្តក្វាងចូវ ប្រទេសចិន ហើយបានអះអាងថា គាត់មានបំណងប្រើប្រាស់បំណែកភ្លុកដំរីដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍បាននិយាយថា គាត់ដូចជាច្រឡំតម្លៃរបស់ភ្លុកដំរីនោះដោយគិតថាវាមានតម្លៃយ៉ាងច្រើនក្រោម៣០០,០០០ rubles ($៣,០០០) ប៉ុណ្ណោះ។ ទន្ទឹមនោះគាត់ក៏មិនបានដឹងថា ការនាំចេញភ្លុកជាការបំពានច្បាប់នាំចេញនោះទេ។

តាមការវាយតម្លៃរបស់ក្រសួងវប្បធម៌របស់រុស្ស៊ីបានបញ្ជាក់ថា វត្ថុដែលរឹបអូសបានត្រូវបានចាត់ថ្នាក់ជាវប្បធម៌ដ៏សំខាន់របស់ជាតិ។ បច្ចុប្បន្ន បុរសសង្ស័យ​នេះ​កំពុងប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រត់ពន្ធ​ទ្រង់ទ្រាយ​ធំ។ មន្ត្រី​គយ​បាន​និយាយ​ថា ប្រសិន​ត្រូវ​កាត់​ទោស គាត់​អាច​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំឯណោះ។

ឈ្មួញនៅក្នុងទីផ្សារផ្សេងៗ រួមទាំងនៅក្នុងប្រទេសចិន ទិញភ្លុកដំរីដោយខុសច្បាប់សម្រាប់ប្រើប្រាស់ក្នុងសិល្បៈ និងគ្រឿងអលង្ការ។ ការនាំចេញវត្ថុបុរាណបុរាណពីរុស្សីដោយស្របច្បាប់ ទាមទារឲ្យមានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងវប្បធម៌៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment