​ផ្ទុះ​រោងចក្រ​ផលិត​គ្រឿង​ផ្ទុះ​នៅ​ភាគ​ខាង​លិច​តួកគី ​សម្លាប់​មនុស្ស​១២​នាក់

យោងតាមអាជ្ញាធរបានឱ្យដឹងថា ការផ្ទុះមួយនៅឯរោងចក្រផលិតគ្រឿងផ្ទុះមួយនៅក្នុងខេត្ត Balıkesir ភាគខាងលិចរបស់តួគី កាលពីថ្ងៃអង្គារបណ្តាលឱ្យមនុស្ស 12 នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលទួរគីលោក Kemal Memişoğlu បាននិយាយថា មនុស្សប្រាំនាក់ក៏បានរងរបួសនៅក្នុងការបំផ្ទុះដែលបានកើតឡើងនៅក្នុងស្រុក Karesi នោះផងដែរ។

ទាក់ទងនឹងស្ថានភាពចុងក្រោយនៃការផ្ទុះនេះ អភិបាលក្រុងBalıkesir Ismail Ustaoğlu បាននិយាយថា ព្រះរាជអាជ្ញាទួរគីបច្ចុប្បន្នកំពុងធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ។លោក​បាន​បន្ត​ថា​​យើង​គិត​ទុក​ជា​មុនហើយ​ថា​មិន​មាន​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​ខាង​ក្នុង​នោះ​ទេ។​ អ្នក​របួស​មាន​សុខភាព​ល្អ​ធម្មតាហើយ​គ្មាន​បញ្ហា​អ្វី​ទេ។​ ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​ដោយ​សារ​តែ​ហេតុផល​បច្ចេកទេស ហើយ​មិន​មាន​លទ្ធភាព​នៃ​ការ​បំផ្លិចបំផ្លាញ​នោះ​ទេ។

មុននេះលោក Ustaoğlu បាននិយាយថា ការផ្ទុះបានកើតឡើងនៅក្នុងផ្នែកផលិតកន្សោមនៃរោងចក្រដែលមានទីតាំងនៅសង្កាត់Kavaklıជនបទនៃស្រុក Karesi សម្រាប់ហេតុផលនៃការផ្ទុះមិនទាន់ត្រូវបានកំណត់នៅទ្បើយ។ លោក​បាន​បន្ថែម​ថា ការ​ផ្ទុះ​នេះ​បាន​ធ្វើ​ឲ្យ​អគារ​នេះ​ដួលរលំ។

ក្រុមសង្គ្រោះបន្ទាន់ និងក្រុមពន្លត់អគ្គីភ័យចំនួន 112 នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងផ្ទុះភ្លាមៗបន្ទាប់ពីកើតហេតុ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគីលោក Yılmaz Tunç បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមទៅលើការផ្ទុះនេះ។ នៅក្នុងបណ្តាញ  X លោក Tunç បាននិយាយថា ការិយាល័យរដ្ឋអាជ្ញាសាធារណៈBalıkesir បានចាត់តាំងអគ្គព្រះរាជអាជ្ញារងម្នាក់ និងព្រះរាជអាជ្ញាបួននាក់ ដើម្បីត្រួតពិនិត្យការស៊ើបអង្កេតនេះ។ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយ និងល្អិតល្អន់បំផុត។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdoğan បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ ដោយនិយាយថា “ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់បងប្អូនរបស់យើងទាំង 12 នាក់”។ លោក Erdoğan បានបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមពីអភិបាលក្រុងBalıkesir ត្រូវបានណែនាំឱ្យបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់ភ្លាមៗចំពោះឧប្បត្តិហេតុនេះ។ លោកក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បាន​ជូនពរ​អ្នក​រង​របួស​ឆាប់​ជា​សះ​ស្បើយផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment