អាជ្ញាធរ បានបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេ ដែលមានរថយន្តបើកបុករះចូលក្នុងផ្សារណូអែល ក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់មនុស្សច្រើននាក់បែបនេះ ។
កាលពី ៨ ឆ្នាំមុន ជនអន្តោរប្រវេសន៍ម្នាក់ទំនងជាមានទំនាក់ទំនងជាមួយសាសនាអ៊ីស្លាម បានបើករថយន្តបុកចូលទៅក្នុងផ្សារបុណ្យណូអែលស្ថិតនៅទីក្រុងប៊ែរឡាំង ដោយសម្លាប់មនុស្ស ១២ នាក់ នេះដូចគ្នា ។
បើតាមអាជ្ញាធរក្នុងតំបន់ បានកត់សម្គាល់ថា នេះអាចជាករណីចេតនាបង្កអំពើភេរវកម្មមួយ ដែលទាមទារឲ្យមានការស៊ើបអង្កេតដោយយកចិត្តទុកដាក់ ៕
ដោយ៖ ពេជ្រ