បទវិភាគ ៖ ពីពាក្យសន្យាដល់ការអនុវត្តជាក់ស្តែង៖ផែនការចិនជំរុញការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក

ព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិននឹងរៀបចំធ្វើកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុង Shenzhen ខេត្ត Guangdong នៅខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ ។ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយចាត់ទុកប្រការនេះជាឱកាសមួយដើម្បីពួតដៃគ្នាកសាងសហគមន៍វាសនារួមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិកជាមួយបណ្តាភាគីពាក់ព័ន្ធនានា ក៏ដូចជាជំរុញកំណើននិងវិបុលភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

ក្នុងឱកាសបើកធ្វើកិច្ចប្រជុំAPECនៅឆ្នាំនេះ ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួលថ្មីៗជាច្រើន។ កម្លាំងចលករខាងកំណើនសេដ្ឋកិច្ចពិភពលោក គឺ មិនគ្រប់គ្រាន់ទេ ឱនភាពអភិវឌ្ឍន៍សកលបានកើនឡើង ហើយបញ្ហាប្រឈមដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារនិងថាមពលជាដើមកាន់តែខ្លាំងឡើងៗ ។ រលកសមុទ្រកាន់តែធំនិងខ្យល់បក់កាន់តែខ្លាំង យើងត្រូវតែរួមគ្នាជម្នះលើឧបសគ្គរួមទូកតែមួយឱ្យបានកាន់តែខ្លាំង ។ ប្រធានរដ្ឋចិន លោក Xi Jinping បានថ្លែងសុន្ទរកថាដ៏សំខាន់ពីរលើកនៅដំណាក់កាលទី១និងទី២ នៃកិច្ចប្រជុំ APEC ព្រមទាំងបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងកិច្ចប្រជុំនាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដើម្បីលើកឡើងសំណើ៥ ចំណុចជុំវិញការកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបែបបើកទូលាយដោយបានអំពាវនាវអង្គភាពសេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិកឱ្យបង្កើនការជំរុញដោយឌីជីថលនិងភាពវៃឆ្លាត ប្រកាន់ខ្ជាប់កាបូនទាបនិងភាពបៃតង ក៏ដូចជាអនុវត្តជាក់ស្តែងនូវការផ្តល់ផលប្រយោជន៍ជាទូទៅនិងចែករំលែកជាមួយគ្នា ក្នុងន័យរួមចំណែកយ៉ាងលេចធ្លោដល់សកលលោកតាមរយៈកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកដែលប្រកបដោយភាពរស់រវើកនិងភាពធន់កាន់តែខ្លាំង។

    ប្រឈមមុខនឹងការគាំពារនិយមដែលកំពុងងើបឡើងវិញ តើអង្គភាពសេដ្ឋកិច្ចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវលុបបំបាត់ឧបសគ្គនិងប្រមូលផ្តុំកម្លាំងកាយចិត្តដើម្បីត្រួសត្រាយនិម្មាបនកម្មសហប្រតិបត្តិការតាមរបៀបណា ?  “រួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី” “រួមគ្នាបង្កបរិយាកាសសេដ្ឋកិច្ចបែបបើកទូលាយក្នុងតំបន់” “រួមគ្នាគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់” “រួមគ្នាជំរុញពាណិជ្ជកម្មឌីជីថលនិងបៃតង” “រួមគ្នាជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្ន” សំណើទាំង៥ ចំណុចរបស់ប្រធានរដ្ឋចិន លោក Xi Jinping បានបំពេញបន្ថែមនូវជំនឿចិត្ត និងកម្លាំងចលករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ។ “បង្កើនការជំរុញដោយឌីជីថលនិងភាពវៃឆ្លាត បង្កើតឧត្តមភាពថ្មីនៃការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មីនៃអាស៊ី-ប៉ាស៊ីហ្វិក” “ប្រកាន់ខ្ជាប់កាបូនទាបនិងភាពបៃតង បង្កើតជារូបមន្តថ្មីនៃការអភិវឌ្ឍជានិរន្តរភាពនៃអាស៊ី-ប៉ាស៊ីហ្វិក” “អនុវត្តជាក់ស្តែងនូវការផ្តល់ផលប្រយោជន៍ជាទូទៅនិងចែករំលែកជាមួយគ្នាដើម្បីបង្ហាញពីទិដ្ឋភាពថ្មីនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៃអាស៊ី-ប៉ាស៊ីហ្វិក” “ថ្មី”ទាំងបីនេះ គឺស្របទៅតាមនិន្នាការអភិវឌ្ឍន៍ដែលប្រកបដោយភាពច្នៃប្រឌិតថ្មីនិងបៃតង និងគុណតម្លៃរួមដែលឆ្ពោះទៅរកការអភិវឌ្ឍនិងវឌ្ឍនភាពរួម វាមានអំណោយដល់អង្គភាពសេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិកក្នុងការស្វែងរកសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបង្កើនភាពធន់នៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

    ពីការអនុវត្តប្រកបដោយមគុណភាពខ្ពស់នូវ«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)»ដល់ការជំរុញយ៉ាងសកម្មនូវការចូលរួមដំណើរនៃ«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព»(CPTPP)និង«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ពីការចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ដល់ការជំរុញការរួមគ្នាកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការគាំពារពាណិជ្ជកម្មសេរីនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។

    ស្របពេលដែលភាគីចិនទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះបន្តវេននៃកិច្ចប្រជុំ APEC ពិភពលោកបាននិងកំពុងផ្តោតក្រសែចក្ខុសំខាន់ទៅលើប្រទេសចិន។ យើងអាចរំពឹងថា ការណាត់ជួបគ្នានៅក្រុង Shenzhen ក្នុងឆ្នាំក្រោយនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញឲ្យមានការអភិវឌ្ឍនិងវិបុលភាពរួមថែមមួយកម្រិតទៀត ហើយនឹងធ្វើជាសក្ខីភាពបង្ហាញថាប្រទេសចិនបានផ្តល់កាលានុវត្តភាពថ្មីជាបន្តបន្ទាប់ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន៕

Written by 

Related posts

Leave a Comment