លោក Trump បង្ហាញបំណងបន្តគាំទ្រអ៊ុយក្រែន និងឱ្យប្រទេសណាតូពង្រឹងវិស័យការពារជាតិបន្ថែម

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងតម្រូវឱ្យប្រទេសជាសមាជិកណាតូបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ ភាគរយនៃ GDP ។

យោងតាម Financial Times លោក Trump បានអំពាវនាវទៅកាន់មន្ត្រីអឺរ៉ុបមួយចំនួន តាមរយៈអ្នកតំណាងរបស់លោក ។

 យោងតាមប្រភពរបស់កាសែតនេះ បានឲ្យដឹងថា លោក Trump យល់ព្រមឲ្យមានការកើនឡើងដល់ ៣.៥ ភាគរយ សម្រាប់ GDP បច្ចុប្បន្ន។

ប្រភព បានប្រាប់កាសែត Financial Times ថា លោក Trump ក៏មានបំណងបន្តជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ផងដែរ។

 យោងតាមប្រភពមួយ បានឲ្យដឹងថា កិច្ចប្រជុំកំពូលណាតូ នៅទីក្រុងឡាអេ នាខែកក្កដា ឆ្នាំក្រោយនេះ នឹងពិភាក្សាអំពីតួលេខ ៣ ភាគរយលើវិស័យការពារជាតិ ឬច្រើនជាងនេះ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment