អ៊ីរ៉ង់ ព្រមានជម្លោះជាមួយអ៊ីស្រាអែល អាចកើតឡើងម្ដងទៀត

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឱ្យដឹងថា ទីក្រុងតេហេរ៉ង់ មើលឃើញពីលទ្ធភាពនៃជម្លោះជាមួយប្រទេសអ៊ីស្រាអែលម្ដងទៀតនៅពេលណាមួយ។

លោក បានលើកឡើងថា ជាធម្មតា បញ្ហាទាំងអស់នេះ គឺនឹងកើតឡើងដដែលៗ ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនជានិច្ច សម្រាប់ទប់ទល់ និងទប់ស្កាត់។

ទោះជាយ៉ាងណាក៏ដោយ លោក បានកត់សម្គាល់ថា ភាគីអ៊ីស្រាអែល កំពុងសិក្សាពីការវាយប្រហារថ្មី ហើយជម្លោះនឹងធ្វើម្តងទៀត ប៉ុន្តែនេះនឹងមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ទីក្រុងតេអេរ៉ង់នោះទេ។

គួរបញ្ជាក់ថា អ៊ីរ៉ង់ ធ្លាប់ត្រូវអ៊ីស្រាអែល និងអាមេរិក វាយប្រហារយ៉ាងចាស់ដៃលើទីតាំងនុយក្លេអ៊ែរ និងកន្លែងទាញយកអ៊ុយរ៉ាញ៉ូម ដោយជាការព្រមានឱ្យបញ្ឈប់សកម្មភាពទាំងនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment