ស្ពានព្រែកតាមាក់ក្នុងខេត្តកណ្តាល គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់

ស្ពានព្រែកតាមាក់​ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលបានកាត់បន្ថយការចំណាយថវិកា និងពេលវេលានៃការធ្វើដំណើរយ៉ាងច្រើនដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាអ្នកវិនិយោគទុននៅកម្ពុជា។

ស្ពាននេះក៏បានផ្តល់អត្ថប្រយោជន៍ទំនាក់ទំនងសេដ្ឋកិច្ចទូលំទំលាយថែមទៀតរវាងកម្ពុជា-វៀតណាម ព្រោះផ្លូវជាតិលេខ៨តភ្ជាប់ពីស្ពាននេះលាតសន្ធឹងរហូតដល់ប្រទេសវៀតណាម ដែលនាំឱ្យមានការផ្លាស់ប្តូរចរន្តទំនិញ-ជំនួញ ព្រមទាំងភ្ញៀវទេសចរផងដែរ។

សូមជម្រាបជូនថា ស្ពាននេះ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៦៦ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ៕

Written by 

Related posts

Leave a Comment