ក្លិបបាល់ទាត់ ខេត្តព្រះសីហនុ បានប្រកាសតែតាំងគ្រូបង្វឹកថ្មី គឺលោក Dong-gyu Jung ជនជាតិកូរ៉េខាងត្បូង មានវ័យ ៣០ឆ្នាំ ដើម្បីជំនួសតំណែងលោក Heo Jae Won បន្ទាប់ពីក្លឹបបានព្រមព្រៀងគ្នាសម្រេចចិត្តបញ្ចប់កិច្ចសន្យា ដោយមានកាតព្វកិច្ចផ្ទាល់ខ្លួន។
សូមជម្រាបថា លោក Dong-gyu Jung កាន់សញ្ញាបត្រ AFC A License នឹងធ្លាប់បានដឹកនាំក្រុម Maharlika F.C. ឆ្នាំ២០២៤-២៥ សមាជិកលីគកំពូលហ្វីលីពីន មុនមកចូលរួមជាមួយឡាយហ្វ។ កាលនៅទីនោះលោកដឹកនាំក្រុមបាន ១៤៧ថ្ងៃ ចាប់ពីថ្ងៃទី១ ខែ១ រហូតដល់ថ្ងៃទី២៨ ខែ៥ ឆ្នាំ២០២៥ បាន ១០ប្រកួត ឈ្នះ៤ ចាញ់៦ប្រកួត ជួយឱ្យក្រុម Maharlika F.C. បញ្ចប់រដូវកាលត្រឹមលេខ៧៕

