នាយករដ្ឋមន្ត្រីប៉ូឡូញ ថាលោកខាងលិចអាចចែកជា ២

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា លោកខាងលិច កំពុងប្រឈមនឹងហានិភ័យនៃការបែកបាក់ក្នុងចំណោមគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន។

លោក Tusk បានលើកឡើង នៅក្នុងបទសម្ភាសន៍ថា ជាក់ស្តែងទីក្រុងវ៉ាស៊ីនតោន អាចនឹងរួមបញ្ចូលអាមេរិកខាងត្បូង កាណាដា កោះហ្គ្រីនឡែន ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ធ្លាប់បង្ហើបពីមុនមក។

ទន្ទឹមនោះ លោក ជឿជាក់ថា បណ្ដាប្រទេសនៅអឺរ៉ុប នឹងត្រូវទទួលខុសត្រូវកាន់តែខ្លាំងឡើង ចំពោះសន្តិសុខដោយខ្លួនឯង។

លោក លើកឡើងបែបនេះ បន្ទាប់ពីគោលនយោបាយរបស់លោក ត្រាំ មួយចំនួនហាក់មិនសមស្របសម្រាប់ប្លុក EU ដែលផ្លាស់ប្ដូរការគ្រប់គ្រងមួយចំនួន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment