កាលពីម្សិលមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាចូលរួមការប្រកួតមិត្តភាពអន្តរជាតិជាមួយចិនហុងកុង Hong Kong, China ខណៈកីឡាករចូលសញ្ជាតិខ្មែរចំនួន៣រូប មិនត្រូវបានកោះហៅនោះទេ ក្នុងចំណោម៦រូប ។
កីឡាករចូលសញ្ជាតិខ្មែរ៣រូប ដែលមិនត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា រួមមាន Takaki ose បច្ចុប្បន្នកំពុងប្រកបអាជីពក្លិបថៃ BG Pathum United មានបញ្ហារបួសសាច់ដុំសរសៃពួរ កីឡាករ Abdel Kader លេងនៅក្លិបអង្គរថាយហ្កឺ និងកីឡាករ Mizuno លេងនៅកងយោធពលខេមរភូមិន្ទ ។
សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិចិនហុងកុង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៧:០០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Hong Kong។ ការប្រកួតនេះទូរទស្សន៍ BTV-News ទទួលបានសិទ្ធិផ្សាយផ្ទាល់ផងដែរ៕


