ផ្លូវស្របមាត់ស្ទឹងសៀមរាបប៉ែកខាងកើត បាននិងកំពុងលើកកម្ពស់សោភណ្ឌភាពក្រុងសៀមរាប

ផ្លូវស្របមាត់ស្ទឹងសៀមរាបប៉ែកខាងកើត ស្ថិតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលបាន និងកំពុងលើកកម្ពស់សោភណ្ឌភាពក្រុងសៀមរាប ឱ្យទៅជាទីក្រុងទំនើប ស្រស់ស្អាត ស័ក្ដិសមជាទីក្រុងឆ្លាតវៃ (Smart City) និងជាតំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល និងជាគោលដៅទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និ ងធម្មជាតិដ៏មានប្រជាប្រិយភាព និងជាថាមពលជីវិតសម្រាប់អ្នកសៀមរាបផងដែរ។

 សូមជម្រាបថា ផ្លូវស្របមាត់ស្ទឹងសៀមរាបប៉ែកខាងកើត  លាតសន្ទឹងចាប់ពីផ្លូវក្រវាត់ក្រុង ដល់ស្ពានបច្ចេកទេស មានប្រវែង ៦ ១៦៧ម៉ែត្រ ទទឹង ៧ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានសម្ពោធបើកប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២៕

Written by 

Related posts

Leave a Comment