សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ជាផ្លូវការអំពីការប្រើប្រាស់បច្ចេកវិទ្យាវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ក្នុងអំឡុងការប្រកួត ASEAN Cup ឆ្នាំ ២០២៤។
ការសម្រេចដាក់ឲ្យប្រើប្រាសបច្ចេកវិទ្យា VAR នៅពាន ASEAN Cup 2024 របស់ AFF បានធ្វើឡើងក្រោយមានយល់ព្រមពីប្រទេសជាសមាជិកទាំងអស់ និងដើម្បីធានាឲ្យការប្រកួតកាន់តែមានភាពល្អឡើងមួយកម្រិតទៀត។
សម្រាប់ការប្រកួតនេះកាមេរ៉ា១០គ្រាប់ នឹងត្រូវដាក់ពង្រាយដើម្បីចាប់សកម្មភាពនីមួយៗសម្រាប់វគ្គចែកពូល ហើយនឹងកើនឡើងដល់១២គ្រាប់ ដោយចាប់ផ្តើមពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើងទៅ៕