ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកមន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់ដឹកនាំនាយកសាលា លោកគ្រូអ្នកគ្រូគ្រប់បណ្ដាសាលារៀន ត្រួតពិនិត្យឲ្យបានដិតដល់លើចំណីអាហារដែលលក់ក្នុងសាលា ដើម្បីការពារសុខភាពសិស្ស ហើយបើសិនអាជីវករទាំងឡាយណា ដែលនៅតែរឹងទទឹង លក់ចំណីអាហារដែលក្រសួងហាមឃាត់ លោកនាយកត្រូវបញ្ចប់កុងត្រា លែងឱ្យលក់ជាបន្ទាន់។ ទន្ទឹមនោះ មិនអោយមានជាដាច់ខាត ក្រុមបងតូចបងធំ បង្ហោះម៉ូតូ បង្កបាតុភាពអសន្តិសុខក្នុងសាលា ចាំបាច់ត្រូវតែធ្វើការណែនាំអោយអស់លទ្ធភាព បើសិនជា២ទៅ៣ដង មិនស្តាប់ នឹងត្រូវប្រើកម្លាំងសមត្ថកិច្ចចាត់វិធានការភ្លាម មិនអាចឲ្យបងតូច បងធំពីរបីនាក់មកបង្កលាចល ធ្វើខូចកណ្ដាប់ធ្នាប់សាលារៀនទាំងស្រុងនោះទេ៕







