លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ គំនិតផ្ដួចផ្ដើមសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ របស់ចិនមិនទុកប្រទេសណាចោលឡើយ

ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានចាត់ទុកប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ដែលបង្កើតឡើងដោយចិន   ប្រៀបដូចជារថយន្តដ៏ធំដែលអាចផ្ទុកប្រទេសទាំងអស់ក្នុងការផ្តល់ជាមធ្យោបាយដល់មនុស្សជាតិទាំងអស់គ្នាប្រកៀកស្មាគ្នា រួមគ្នាធ្វើដំណើរនៅលើវិថីនៃការអភិវឌ្ឍដោយមិនទុកប្រទេសណាចោលឡើយ។

លោកបណ្ឌិតបញ្ជាក់ថា ខ្លឹមសារស្នូលនៃប្រាជ្ញាចិននេះគឺបានដាស់តឿនមនុស្សជាតិឱ្យលុបបំបាត់ស្មារតីសង្រ្គាមនៅគ្រប់សញ្ញាណទាំងអស់ ហើយជំរុញឲ្យមានទស្សនវិស័យថ្មីមួយនៃសន្តិសុខដែលមានលក្ខណៈរួមគ្នា ពេញលេញ សហប្រតិបត្តិការគ្នា និងប្រកបដោយចីរភាព។

លោកបណ្ឌិតមើលឃើញថា ស្របពេលដែលប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»ឈានជើងចូលក្នុងទសវត្សរ៍ថ្មីមួយ ក្នុងនាមជាមិត្តដែកថែបរបស់ចិន កម្ពុជាក៏បានស្រូបទាញយកផលពីគំនិតនេះដោយបានកសាងភាពជាដៃគូដែលអាចផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងរួមគ្នាជាមួយបណ្តាប្រទេសទាំងអស់ក្នុងការសម្រេចសេចក្តីប្រាថ្នារួមនៃការអភិវឌ្ឍប្រកដោយចីរភាព សន្តិភាព វិបុលភាព សមភាព និងភាពយុត្តិធម៌រីកដុះដាលនៅទូទាំងពិភពលោក។ ដោយមាន«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»ជាម៉ាស៊ីន នោះប្រាជ្ញាចិននេះនឹងផ្តល់ជូនដល់កម្ពុជានូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងឆាប់រហ័សដោយឈរលើទម្រនៃសុខសន្តិភាពពេញលេញ។

គំនិតផ្ដួចផ្ដើមសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ គឺជាទស្សនវិជ្ជា និងគោលគំនិតស្នូលនៃកិច្ចការបរទេសរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ដែលត្រូវបានលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន តាំងពីឆ្នាំ ២០១៣។

គោលដៅសំខាន់ៗនៃគំនិតផ្ដួចផ្ដើមនេះគឺ៖ដើម្បីកសាងពិភពលោកមួយដែលប្រកបដោយ៖ សន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។  សន្តិសុខរួម សម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ភាពរុងរឿងរួម តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ភាពបើកចំហ និងបរិយាបន្ន តាមរយៈការផ្លាស់ប្ដូរ និងការរៀនសូត្រទៅវិញទៅមក និងបរិស្ថានស្អាតស្អំ និងស្រស់ស្អាត តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងគំរូពណ៌បៃតង ៕

Written by 

Related posts

Leave a Comment