​​ប្រធានប្រតិបតិ្តនៃលេខាធិការដ្ឋានAPEC៖ រំពឹងទុកពីសំឡេងរបស់ប្រទេសចិនក្នុងកិច្ចប្រជុំ

ថ្ងៃទី ៣១ ខែតុលា សនិ្នសីទក្រៅផ្លូវការលើកទី ៣២  នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់APEC នឹងបើកធ្វើនៅក្រុង Gyeongju ប្រទេសកូរ៉ខាងត្បូង ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានយកបទសម្ភាសន៍ពិសេសជាមួយលោក Eduardo Pedrosa ប្រធានប្រតិបតិ្តនៃលេខាធិការដ្ឋានAPEC ។

    ក្នុងកិច្ចប្រជុំនាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលបើកធ្វើនៅឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ។ លោក Eduardo Pedrosa នៅចងចាំយ៉ាងច្បាស់ពីសុន្ទរកថាជាលាយលក្ខណ៍អក្សររបស់លោក Xi Jinping ប្រធានរដ្ឋចិននៅឆ្នាំមុន ហើយសម្គាល់ឃើញថា សុន្ទរកថានេះនៅតែមានឥទ្ធិពលជាបន្តបន្ទាប់ ។ សុន្ទរកថានេះបានផ្តល់ការគាំទ្រខាងទស្សនៈសម្រាប់អនាគតនិងការបើកទូលាយរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាការផ្តល់ជាគាំទ្រកាន់តែសំខាន់សម្រាប់សេដ្ឋកិច្ចសកលបែបបើកទូលាយ ។ លោក Eduardo Pedrosa ក៏រំពឹងទុកពីសំឡេងរបស់ប្រទេសចិនក្នុងសនិ្នសីទ APECលើកនេះផងដែរ ៕

Written by 

Related posts

Leave a Comment