ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងបន្តបេសកកម្មក្នុងការប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC Challenge League 2025/2026 នៃការប្រកួតចុងក្រោយនាថ្ងៃទី១ ខែវិច្ឆិកា ស្អែកនេះ ដើម្បីកំណត់ថាក្រុមណានឹងឡើងទៅវគ្គបន្ត។
សម្រាប់វគ្គ៨ក្រុម មានការទាយទុកថា ព្រះខ័នរាជស្វាយរៀង អាចនឹងជួបក្រុមតំណាងកម្ពុជាដូចគ្នា(ភ្នំពេញក្រោន) ប៉ុន្តែមានរឿង២យ៉ាង បើព្រះខ័នរាជស្វាយរៀង ចង់ជៀសផុតពីភ្នំពេញក្រោន អាចធ្វើជាចាញ់ Manila របស់ហ្វីលីពីន ក្នុងការប្រកួតចុងក្រោយ ហើយត្រូវចាញ់ច្រើនគ្រាប់ទៀត ដើម្បីបានលេខ២ ឲ្យ Manila ឡើងកំពូលតារាង ។
ចំណែកភ្នំពេញក្រោន ដាច់ខាតត្រូវតែឈ្នះឬស្មើក្នុងការប្រកួតក្នុងពូលចុងក្រោយប៉ះក្រុម Tainan City របស់តៃវ៉ាន់ ដើម្បីបានលេខ2២តាមពីក្រោយ Dewa United ឡើងវគ្គបន្ទាប់បាន ។
ប្រសិនបើ ស្វាយរៀង លេខ២ ភ្នំពេញក្រោន លេខ២ដូចគ្នា នោះការប្រកួតវគ្គ៨ក្រុម(វគ្គខ្វែង) គឺ ក្រុមតំណាងកម្ពុជាទាំងពីរមិនអាចប៉ះគ្នាឡើយ ព្រោះគេយកក្រុមលេខ១ប៉ះក្រុមលេខ២ (ខ្វែង) ដូច្នេះ ស្វាយរៀងអាចប៉ះ Dewa United ភ្នំពេញក្រោ ប៉ះ Manila ។
ធ្វើដូច្នេះក្រុមទាំងពីរនឹងជៀសគ្នាបានក្នុងវគ្គ៨ក្រុមនេះ ប៉ុន្តែវគ្គ៤ក្រុមបន្ទាប់ ប្រសិនបើក្រុមទាំងពីរនេះឈ្នះទៀត ប្រាកដជាប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រាត់មិនខាត ដូច្នេះត្រូវតែមានមួយធ្លាក់ (ស្វាយរៀង ឬ ភ្នំពេញក្រោន) ។ បញ្ជាក់៖ ក្រុមទាំងពីរមិនអាចប៉ះគ្នាវគ្គផ្តាច់ព្រាត់ដាច់ខាត ៕


 
                                         
			 
                                 
                                