​ព្រះខ័នរាជស្វាយរៀង ​កក់កៅអី​នៅ​វគ្គ​៨ក្រុម ខណៈ​ភ្នំពេញ​ក្រោន ​រង់ចាំអ៊ុតប្រកួតចុងក្រោយ

ក្រុមព្រះខ័នរាជស្វាយរៀង បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ(១/៤) នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League(ACGL) 2025/26 ក្រោយបន្ដជ័យជម្នះ ជាមួយលទ្ធផល ៣-០ លើក្រុម Ezra FC របស់ឡាវ ស្របពេលក្រុមភ្នំពេញក្រោន ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយ បន្ទាប់ពីវាយបកឈ្នះក្រុម Shan United ដោយលទ្ធផល ៣-១។

ជ័យជម្នះនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងពូលD ដោយរកបាន ៦ពិន្ទុ តែស្មើក្រុមឈរលេខ២ Manila Digger បន្ទាប់ពីក្រុមហ្វីលីពីននេះ បានយកឈ្នះក្រុម SP Falcons របស់ម៉ុងហ្គោលី ២-០ កាលពីរសៀលថ្ងៃពុធ ដែលធ្វើឲ្យក្រុមទាំងពីរ បានទទួលកៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រដូចគ្នា មុនជំនួបដណ្ដើមចំណាត់ថ្នាក់លេខ១ ក្នុងពូល រវាងក្រុមទាំងពីរ នាថ្ងៃទី១ ខែវិច្ឆិកខាងមុខ។  

​ចំណែកក្រុមភ្នំពេញក្រោន បច្ចុប្បន្នកំពុងឈរលេខ២ ក្នុងពូល E ក្រោយវាយបកឈ្នះក្រុម Shan United ៣-១ កាលពីម្សិលមិញ ។ ​​ដូច្នេះពូល E ក្រុមទាំង ៣ រួមមាន ក្រុមភ្នំពេញក្រោន ​ Tainan City និងក្រុម Dewa United ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល នាថ្ងៃទី១ ខែវិច្ឆិកា ដើម្បីកាត់សេចក្ដីក្រុមលេខ១ និងលេខ២ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ​​ខណៈ ភ្នំពេញក្រោន ជាមួយ Tainan City ត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គបន្ដ។

Written by 

Related posts

Leave a Comment